ប្លុក, ផុស

តើពេលណាត្រូវផ្លាស់ ប្តូរតម្រងទឹក

ផ្លាស់ប្តូរតម្រង

ហេតុអ្វីបានជាអ្នកត្រូវផ្លាស់ប្តូរតម្រង

ការចំណាយតែមួយគត់ ដែលទាក់ទងនឹង ឧបករណ៍ ចម្រោះទឹក គឺការផ្លាស់ប្តូរតម្រងទឹក ដែលអ្នកកំពុងប្រើ មានក្នុងឧបករណ៍ចម្រោះ។ ការផ្លាស់ប្តូរតម្រង មានសារៈសំខាន់ នៃការថែទាំ តម្រងចម្រោះទឹក ធ្វើអោយឧបករណ៍ចម្រោះទឹករបស់អ្នកប្រើបានយូរ និងធានាថា អ្នកនឹងទទួលបាន ទឹកស្អាត គ្មានជាតិពុល រាល់ពេលដែលអ្នកប្រើប្រាស់។

ពេលណាត្រូវផ្លាស់ប្តូរ តម្រង ចម្រោះទឹក

សំណួរថាតើហេតុអ្វី បានជាអ្នក ត្រូវផ្លាស់ប្តូរតម្រង មានចម្លើយច្បាស់លាស់ណាស់ ដោយការដូរតម្រង នឹងធានាថា ​អ្នក​តែង​តែ ​ទទួល​បាន​ទឹក​ចម្រោះ ដែល​មាន​គុណភាព។ តែសំណួរថា តើពេលណាត្រូវផ្លាស់ប្តូរតម្រង គឺមានភាពស្មុគស្មាញបន្តិច។ មានកត្តាជាច្រើន ដែលត្រូវពិចារណា នៅពេលសម្រេចចិត្តថា តើតម្រងមួយណា មានរយៈពេលប៉ុន្មាន អាយុកាលប៉ុន្មាន មុនពេលដែលវាត្រូវការផ្លាស់ប្តូរ។ កត្តាទាំងនេះរួមមាន៖

  • គុណភាពនៃតម្រង ចម្រោះទឹក។
  • បរិមាណ នៃសារធាតុ កខ្វក់ នៅទឹកដែលយកមកចម្រោះ។
  • បរិមាណទឹកដែលត្រូវប្រើប្រាស់ប្រចាំថ្ងៃ​ ដោយ ឧបករណ៍ចម្រោះ។
  • ការណែនាំ ពីរោងចក្រ

ខណៈពេលដែល តម្រងរបស់អ្នក នៅអាចបន្តច្រោះបាន អាស្រ័យទៅលើ កម្រិតដែលវាត្រូវបានប្រើប្រាស់ប៉ុន្មាន ជាប្រចាំថ្ងៃ ហើយសញ្ញាមួយចំនួនដែលនឹងបង្ហាញថា អ្នកគួរតែធ្វើការផ្លាស់ប្តូរតម្រង មានដូចជា៖

  • ប្រសិនបើទឹក ដែលច្រោះហើយ ចាប់ផ្តើមមានក្លិន ឬរសជាតិមិនល្អ នោះជាសញ្ញាបង្ហាញថា តម្រងរបស់អ្នក អស់អាយុកាល ហើយត្រូវធ្វើការផ្លាស់ប្តូរហើយ។
  • លើសពីនេះទៀត តម្រងស្ទះ អាចបណ្តាលឱ្យមាន សម្ពាធទឹកដែលច្រោះហើយ ចុះខ្សោយ ហើយហូរចេញតិចៗ។

ដូចនេះ ជាការល្អ កុំរង់ចាំរហូតដល់សញ្ញាទាំងនេះលេចឡើង ដោយ ដោយធ្វើការ ផ្លាស់ប្តូរ តម្រងចាស់របស់អ្នក នឹងតម្រងថ្មី តាមកាលវិភាគ ដែលបានណែនាំ។ ប្រសិនបើអ្នកមិនប្រាកដថា ពេលណាត្រូវផ្លាស់ប្តូរតម្រងរបស់អ្នក សូមពិគ្រោះជាមួយ ក្រុមការងារ អាក្វាឃែរ ហើយយើងនឹងផ្តល់ នូវការណែនាំ បញ្ហានេះ។