ប្លុក, ផុស

អ្វីជាតម្រងយូហ្វេស UF?

តម្រងភ្នាស UF

តម្រង យូហ្វេស ប្រើក្នុងឧបករណ៍ចម្រោះទឹក គឺជាបច្ចេកវិទ្យា ultrafiltration ដែលហៅថា បច្ចេកវិទ្យាភ្នាសតូច ដើម្បីបង្កើតតម្រងដែលមានភ្នាសតូច គុណភាពល្អ។ តម្រងនេះ អាចចាប់យកភាគល្អិតដែលកំរិតរហូតដល់ 0.01 មីក្រូន ដោយតប់មិនអោយ សារធាតុទាំងអស់ដែលធំជាង កំរិតចម្រោះចេញពីទឹក។

តើតម្រង ultrafiltration ដំណើរការយ៉ាងដូចម្តេច?

ជាមួយនឹងតម្រង 0.01micron អ្វីៗមានក្នុងទឹក ដែលធំជាងកំរិតនេះនឹងមិនអាចឆ្លងកាត់ចូលភ្នាសឡើយ។ វាក៏អាចដកចេញនូវ មេរោគ ឬសារពាង្គកាយ នៅក្នុងទឹកដែលមានជីវិតផងដែរ ពីព្រោះជាធម្មតាបាក់តេរីទាំងឡាយមានទំហំធំជាង 0.01 មីក្រុង។ ទោះជាយ៉ាងណាក៏ដោយ តម្រងUF មិនអាចដកសារធាតុរ៉ែដែលរលាយក្នុងទឹក ដូចជាប្រព័ន្ធអរអូ ROឡើយ។ និយាយផ្សេងទៀត វាអាចដកបាន ចំពោះសារធាតុដែលរឹងទោះធំរឺតូចនៅក្នុងទឹក សូម្បីតែប៉ាតេរី ហើយ វាអាចដកបាន ចំពោះសារធាតុណាដែលរលាយនោះទេ។

តើតម្រងនេះប្រើនៅកន្លែងណាខ្លះ?

តម្រង Ultrafiltration ត្រូវបានប្រើ ដូចជាប្រព័ន្ធចម្រោះទឹកពិសារ ដែលអាចប្រើប្រាស់បានគ្រប់ទីកន្លែង។ ឧទាហរណ៍ វាអាចផ្តល់ការចម្រោះទឹក សម្រាប់ម៉ាស៊ីនក្តៅ ទឹក ត្រជាក់ ទឹកសំរាប់ម៉ាស៊ីនចម្រោះទឹកពិសារ ម៉ាស៊ីនកាហ្វេ ឬម៉ាស៊ីនទឹកកក។

នៅពេលណាយើងត្រូវប្តូរតម្រង?

ប្រព័ន្ធ Ultrafiltration ជាធម្មតាមានភ្ជាប់មកជាមួយនឹងភ្នាសខាងក្នុង ហើយតម្រងវាត្រូវបានណែនាំអោយប្រើមិនយូរជាង 12 ខែឡើង។ អាស្រ័យលើប្រភេទទឹកដែលអ្នកត្រូវបានភ្ជាប់ចូល ជាធម្មតា នៅពេលដែលទឹកចម្រោះចាប់ផ្តើមថយចុះ វាជាសញ្ញាល្អដែលបញ្ជាក់ថា វាដល់ពេលត្រូវផ្លាស់ប្តូរតម្រងហើយ។

ប្រភេទ យូហ្វេស VS ប្រភេទ អរអូ

តម្រង យូហ្វែស បើប្រៀបធៀបទៅនឹង អរអូ (RO) មានភាពខុសគ្នាបន្តិចបន្តួច។ តម្រងយូហ្វែស គឺជាតម្រងមេកានិក ដែលអាចតប និងបញ្ចេញចោលនូវភាគល្អិតដែលមានទំហំតូចរហូតដល់ 0.01micron។ ទោះយ៉ាងណាក៏ដោយ វាមិនមានសមត្ថភាពក្នុងការយកសារធាតុរំលាយក្នុងទឹក ដូចជាប្រព័ន្ធ អរអូ នោះទេ។ ចំណុចសំខាន់មួយទៀត ដែលជាភាពខុសគ្នានោះគឺថា ប្រព័ន្ធយូហ្វែសមិនត្រូវទឹកបង្ហូរចោលទេ ដោយឡែកប្រព័ន្ធអរអូ ពេលដំណើរការ តែងតែមាន ទឹកកខ្វក់បង្ហូរចោលជានិច្ច ដើម្បីលាងសំអាតភ្នាស។

តម្រង UF VS តម្រង RO

អាក្ខាឃែរ មាន ឧបករណ៍ចម្រោះទឹក 6 ដំណាក់កាល ជាមួយនឹងប្រព័ន្ធ ultrafiltration ផ្តល់នូវការចម្រោះដ៏ល្អកំរិតចម្រោះ 0.001micron ដោយកម្ចាត់បាក់តេរី សារធាតុកខ្វក់ ជាមួយនឹង លំហូរទឹក 2.5 លីត្រក្នុងមួយនាទី ក្នុងដើម្បីការពារគ្រួសាររបស់អ្នក។