ម៉ាស៊ីនចម្រោះទឹក RO 75G ជាមួយបំពង់តម្រង PP ថ្លា

ម៉ាស៊ីនចម្រោះទឹក Reverse Osmosis (RO) កម្រិត 5 ដំណាក់កាល រចនាឡើងដើម្បីផ្ដល់ទឹកស្អាតធម្មតាសម្រាប់ទទួលទាន និងចម្អិនអាហារនៅក្នុងគេហដ្ឋាន និងការិយាល័យ។ បំពង់តម្រងទី 1 ជាប្រភេទ PP ថ្លាងាយស្រួលពិនិត្យមើលកម្រិតកករ ភ្នាសចម្រោះ 75 GPD ផលិតបានប្រមាណ 283 L/ថ្ងៃ ធុងស្តុកទឹកសម្ពាធចំណុះ 3.2 ហ្គាឡុង (ប្រមាណ 12 លីត្រ)។

សូមទំនាក់ទំនងដើម្បីសាកសួរតម្លៃ និងស្តុក
ទិដ្ឋភាពទូទៅ

ម៉ាស៊ីនចម្រោះទឹក RO 75G ជាមួយបំពង់តម្រង PP ថ្លា

ប្រព័ន្ធចម្រោះទឹក Reverse Osmosis (RO) កម្រិត 5 ដំណាក់កាល រចនាឡើងដើម្បីផ្ដល់ទឹកស្អាតសីតុណ្ហភាពធម្មតាសម្រាប់ទទួលទាន និងចម្អិនអាហារនៅក្នុងគេហដ្ឋាន និងការិយាល័យ។ ស័ក្តិសមសម្រាប់ប្រើប្រាស់ជាមួយទឹកម៉ាស៊ីនរដ្ឋ ឬទឹកអណ្ដូង/ទឹកក្រោមដី (បន្ទាប់ពីការធ្វើតេស្តគុណភាពទឹក និងឆ្លងកាត់ការបន្សុទ្ធបឋមត្រឹមត្រូវ)។ ការរចនានេះរួមបញ្ចូលបំពង់តម្រងទី 1 ជាប្រភេទ PP ថ្លាងាយស្រួលពិនិត្យមើលកម្រិតកករដោយផ្ទាល់ភ្នែក និងធុងស្តុកទឹកសម្ពាធចំណុះ 3.2 ហ្គាឡុង (ប្រមាណ 12 លីត្រ) ស្រោបដោយផ្លាស្ទិកគុណភាពខ្ពស់។

ដំណើរការចម្រោះ 5 ដំណាក់កាល

  1. តម្រងកករ PP (PP Sediment Filter) – ជួយកាត់បន្ថយកាកសំណល់ដីខ្សាច់ ច្រែះ កករកំបោរ និងភាគល្អិតអណ្តែតក្នុងទឹក។
  2. តម្រងកាបូនគ្រាប់ UDF (UDF Granular Activated Carbon) – ជួយកាត់បន្ថយក្លិនមិនល្អ ក្លរីន និងសារធាតុសរីរាង្គមិនស្អាត។
  3. តម្រងកាបូនដុំ CTO (CTO Carbon Block) – ជួយកាត់បន្ថយក្លរីន ក្លិន និងរសជាតិមិនល្អបន្ថែមទៀត ព្រមទាំងជួយការពារភ្នាសចម្រោះ RO។
  4. ភ្នាសចម្រោះបន្សុទ្ធ RO (RO Reverse-Osmosis Membrane) – ផ្ដល់នូវការចម្រោះកម្រិតល្អិតបំផុតតាមភ្នាសស្តើង ដើម្បីកាត់បន្ថយសារធាតុរ៉ែរលាយ ជាតិអំបិល (TDS) និងសារធាតុកខ្វក់រលាយផ្សេងៗជាច្រើនប្រភេទ។
  5. តម្រងកាបូនជំហានចុងក្រោយ T33 (T33 Post-Carbon Filter) – កែលម្អរសជាតិ និងក្លិនទឹកឱ្យកាន់តែប្រសើរ និងស្រស់ថ្លាមុនពេលបញ្ចេញមកប្រើប្រាស់។

លក្ខណៈពិសេសចម្បងៗ

  • ការចម្រោះកម្រិត 5 ដំណាក់កាល PP + UDF + CTO + RO + T33
  • សមត្ថភាពផលិតកំណត់ 75 GPD (ប្រមាណ 283 L/ថ្ងៃ)
  • បំពង់តម្រងដំណាក់កាលទី 1 ជាប្រភេទ PP ថ្លា
  • ធុងស្តុកទឹកសម្ពាធចំណុះ 3.2 ហ្គាឡុង (ប្រមាណ 12 លីត្រ)
  • សមាមាត្រទឹកស្អាតទៅទឹកកខ្វក់ប្រមាណ 1:2 ដល់ 1:3 អាស្រ័យលើគុណភាពទឹកចូល
  • កម្លាំងភ្លើង 220 V, 50 Hz ជាមួយកម្លាំងអគ្គិសនី 36 W
  • ដំណើរការនៅកម្រិតសម្ពាធទឹកចូល 1–4 bar
  • ស័ក្តិសមសម្រាប់កម្រិតសីតុណ្ហភាពទឹក 5–50°C
  • ស័ក្តិសមសម្រាប់ទឹកម៉ាស៊ីន និងទឹកអណ្តូង/ទឹកក្រោមដីបន្ទាប់ពីតេស្ត និងបន្សុទ្ធបឋម
  • ការដំឡើងងាយស្រួល សន្សំសំចៃទំហំក្រោមឡាបូ

កាលវិភាគណែនាំសម្រាប់ការផ្លាស់ប្តូរស្នូលតម្រង

ស្នូលតម្រង កាលវិភាគផ្លាស់ប្តូរដែលបានណែនាំ
តម្រងកករ PP 6 ខែ
តម្រងកាបូនគ្រាប់ UDF 6 ខែ
តម្រងកាបូនដុំ CTO 6 ខែ
ភ្នាសចម្រោះបន្សុទ្ធ RO 20 ខែ
តម្រងកាបូនជំហានចុងក្រោយ T33 6 ខែ

រយៈពេលនៃការផ្លាស់ប្តូរអាចប្រែប្រួលអាស្រ័យលើគុណភាពទឹកចូល និងបរិមាណនៃការប្រើប្រាស់ប្រចាំថ្ងៃ។

ការធានា៖ ការធានារយៈពេល 1 ឆ្នាំ លើបញ្ហាបច្ចេកទេសផលិត រួមទាំងគ្រឿងបន្លាស់ និងសេវាជួសជុល។

សំខាន់៖ ប្រព័ន្ធចម្រោះទឹក Reverse Osmosis នេះត្រូវការប្រើប្រាស់ចរន្តអគ្គិសនី និងមានការបង្ហូរទឹកកខ្វក់ចេញក្នុងដំណើរការចម្រោះតាមភ្នាស RO។ សូមបង្ហូរទឹកលាងសម្អាតស្នូលតម្រងថ្មី និងធុងស្តុកទឹកឱ្យបានស្អាតល្អ មុនពេលចាប់ផ្តើមប្រើប្រាស់លើកដំបូង។

លក្ខណៈបច្ចេកទេស
ម៉ូដែលINV-RO-75GC
បច្ចេកវិទ្យាចម្រោះចម្រោះដោយភ្នាស RO
ប្រភេទការដំឡើងក្រោមអាងលាងចាន
តម្រូវការអគ្គិសនីត្រូវការ
ចំនួនដំណាក់កាល5 ដំណាក់កាល
ការប្រើប្រាស់ការិយាល័យ, ទឹកសម្រាប់ចម្អិនអាហារ, ទឹកសម្រាប់ផឹក, ផ្ទះ
សីតុណ្ហភាពទឹកសីតុណ្ហភាពធម្មតា
ទម្រង់នៃការចម្រោះPP + UDF + CTO + RO + T33
សមត្ថភាពផលិត75 GPD (ប្រមាណ 283 L/ថ្ងៃ)
សម្ពាធដំណើរការ1–4 bar (0.1–0.4 MPa)
សីតុណ្ហភាពទឹក5–50°C
ប្រភពអគ្គិសនី220 V, 50 Hz
កម្លាំងអគ្គិសនី36 W
ទំហំម៉ាស៊ីនចម្រោះ480 × 190 × 360 mm
ទម្ងន់សុទ្ធ11 kg
បំពង់តម្រងបំពង់តម្រង PP ថ្លា
ធុងស្តុកទឹកសម្ពាធ3.2 ហ្គាឡុង (ប្រមាណ 12 L)
ប្រភពទឹកដែលណែនាំទឹកម៉ាស៊ីនរដ្ឋ ឬទឹកអណ្ដូង/ទឹកក្រោមដី (បន្ទាប់ពីធ្វើតេស្ត និងបន្សុទ្ធបឋម)
សមាមាត្រទឹកស្អាត : ទឹកកខ្វក់ប្រមាណ 1:2 ដល់ 1:3 អាស្រ័យលើគុណភាពទឹកចូល
ការបង្ហូរទឹកកខ្វក់មាន
សម្ភារៈក្នុងប្រអប់

ម៉ាស៊ីនចម្រោះទឹក RO ជាមួយបំពង់តម្រងថ្លា ធុងស្តុកទឹកពណ៌ស ទុយោទឹក ក្បាលរ៉ូប៊ីណេ និងគ្រឿងតំណភ្ជាប់ដំឡើង

ម៉ាស៊ីនចម្រោះទឹក RO INV-RO-75GC, ទុយោទឹក PE ប្រវែង 5 m, សោរមួលដោះបំពង់តម្រង, តំណភ្ជាប់, វ៉ានបាល់ 3 ផ្លូវ, ក្បាលរ៉ូប៊ីណេទឹកស្អាត, គ្រឿងតំណភ្ជាប់សម្រាប់ដំឡើង, ធុងស្តុកទឹកសម្ពាធ RO ជាមួយវ៉ានបិទបើក, សោរមួលដោះបំពង់ភ្នាស RO។

ជំនួយ

ជំនួយអំពីផលិតផល

ត្រូវការជំនួយក្នុងការដំឡើង ការប្រើប្រាស់ ការថែទាំ ឬការផ្លាស់ប្តូរស្នូលតម្រង និងគ្រឿងបន្លាស់មែនទេ? អាក្វាឃែរ (Aqua Cares) ផ្តល់សេវាជំនួយក្រោយការលក់ក្នុងស្រុកដែលអាចទុកចិត្តបានសម្រាប់ផលិតផលនេះ។

តើយើងអាចជួយអ្វីខ្លះ?

  • ការណែនាំអំពីការដំឡើង និងការប្រើប្រាស់
  • សៀវភៅណែនាំអ្នកប្រើប្រាស់ និងឯកសារផលិតផល
  • ស្នូលតម្រងជំនួស និងគ្រឿងបន្លាស់
  • ជំនួយក្នុងការថែទាំ និងដោះស្រាយបញ្ហា
  • ជំនួយតាមទូរសព្ទ Telegram ឬអ៊ីមែល